លីគកំពូលបាល់ទាត់កម្ពុជា Cambodian Premier League ទើបតែបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការណែនាំយុទ្ធនាការ CPL Cares ចាប់ពីឆ្នាំ 2025 នេះតទៅ។
CPL Cares គឺជាយុទ្ធនាការថ្មីមួយដែលបង្កើតឡើងដោយលីគកំពូលបាល់ទាត់កម្ពុជា ហើយមានគោលបំណងក្នុងការការពារទៅលើកីឡាករ, មន្ត្រី, យុវជន ក៏ដូចជាអ្នកដែលមានជាប់ពាក់ព័ន្ធនៅក្នុងវិស័យបាល់ទាត់គ្រប់គ្នា។ យុទ្ធនាការ CPL Cares នឹងណែនាំនូវកម្មវិធីសំខាន់ៗជាច្រើនដូចជា កម្មវិធីការពារកីឡាករ, ការការពារកុមារ, កម្មវិធីសង្គមនិងការធ្វើសប្បុរធម៌ និងការសហការជាមួយដៃគូរពាក់ព័ន្ធ។
លើសពីនេះ គម្រោង CPL Cares នឹងផ្ដល់អោយកីឡាករ នូវការប្រឹក្សាអំពីបញ្ហាទាំងអស់ដែលមានក្នុងវិស័យកីឡាបាល់ទាត់ រួមមានការរងរបួស, ការអប់រំ, ភាពតានតឹងផ្នែកអារម្មណ៍, និងមុខរបរក្រោយពេលកីឡាករចូលនិវត្តន៍ ដែលនឹងផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់កីឡាកររបស់ក្លិបបាល់ទាត់នីមួយៗ៕