ទីផ្សារដោះដូរកីឡាករនៅរដូវកាលក្រោយ អាចនិងផ្តល់ការឈឺក្បាលសម្រាប់ AC Milan ប្រសិនបើក្លិបយក្សមួយនេះមិនអាចស្វែងរកកៅអីសម្រាប់ការប្រកួត Champions League បាន។
បើតាមប្រភពជាច្រើននៅក្នុងប្រទេសអ៊ីតាលី AC Milan កំពុងតែពិចារណាក្នុងការលក់កីឡាករឆ្នើមរបស់ខ្លួនដូចជា Mike Maignan, Theo Hernandez និង Rafael Leao ចេញនៅរដូវក្តៅខាងមុខ ដោយសារតែបញ្ហាមួយចំនួនពាក់ព័ន្ធនិងស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។
ក្រៅពីភាពរញ៉េរញ៉ៃនៃបញ្ហាកុងត្រារបស់កីឡាករទាំងបីនេះ ប្រភពមួយចំនួនទៀតក៏បានបញ្ជាក់ផងដែរថា អនាគតរបស់ Maignan, Theo និង Leao គឺស្ថិតនៅលើជោគវាសនារបស់ AC Milan ក្នុងលីគកំពូលអ៊ីតាលី Serie A។ បើគិតមកទល់ពេលនេះ AC Milan ឈរនៅលេខរៀងទី 7 ដោយនេះមានន័យថា ប្រសិនបើពួកគេនៅតែធ្វើមិនបានល្អទៀត ពួកគេនិងគ្មានកៅអីសម្រាប់ការប្រកួតពានលំដាប់អឺរ៉ុបទៀតនោះឡើយ មិនថាពាន Champions League រឺ Conference League ក៏ដោយ៕