លោក Mesut Ozil ត្រូវបានហាមឃាត់ដោយក្លិបចាស់របស់ខ្លួន ពោលគឺក្លិប Werder Bremen ដោយសារតែរូបសាក់មួយដ៏ចម្រូងចម្រាស់។
ការបកស្រាយពីសារព័ត៌មានបរទេសជាច្រើនបានអោយដឹងថា ស្នាមសាក់បែបនេះ គឺមានការជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយម និងជាតិនិយម ហើយនេះមានន័យថា Ozil ត្រូវបានដកឈ្មោះចេញពីបញ្ជីភ្ញៀវកិត្តិយសក្នុងការជប់លៀងលាអតីតកីលាករ Diego Ribas ទាំងដែល Ribas និង Ozil ធ្លាប់លេងជាមួយគ្នា មុនខ្សែបម្រើអាឡឺម៉ង់ Ozil សម្រេចធ្វើការផ្លាស់ទៅ Real Madrid នៅឆ្នាំ 2010៕