លោក Tom Brady បានអះអាងថាគាត់នឹងនាំ Lionel Messi ទៅកាន់ក្លឹប Birmingham City អោយទាល់តែបាន បន្ទាប់ពីកីឡាករបាល់ទាត់បែបអាមេរិកជើងចាស់រូបនេះមានវត្តមាននៅការប្រកួតរបស់ Inter Miami ទល់នឹង FC Cincinnati។
Brady បានក្លាយជាម្ចាស់ភាគហ៊ុនភាគតិចនៅ Birmingham City កាលពីឆ្នាំមុន ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យបាល់ទាត់នាមួយរយះពេលចុងក្រោយនេះ។ Brady បានជួបជាមួយ Messi និងម្ចាស់ក្លឹប Inter Miami លោក David Beckham ហើយអ្នកទាំងបីបានអង្គុយទស្សនាការប្រកួត ខណៈដែល Luis Suarez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ដើម្បីរក្សាតំណែងរបស់ Inter Miami ក្នុងការប្រកួត MLS Playoffs។ អ្នកទាំងបីក៏បានថតរូបរួមគ្នាផងដែរ ខណៈដែល Beckham បានដាក់ហៅ Messi នឹង Brady ថាជាបុគ្គលដ៏អស្ចារ្យបំផុតទាំងពីរថែមទៀតផង។
នៅក្រោមការបង្ហោះរបស់ Beckham លោក Brady បានធ្វើការបញ្ចេញមតិជាសាធារណះថា "ខ្ញុំនឹងនាំ Lionel Messi មកកាន់ Birmingham ជាមួយខ្ញុំ។ សុំទោស David Beckham"។ អ្នកគាំទ្រជាច្រើនបាននាំគ្នាចុចបេះដូងទៅលើការបញ្ចេញមតិរបស់ Tom Brady ដោយសរសើរថាលោកពិតជាមនុស្សដែលពូកែកំប្លែងមួយរូប ហើយតែងតែមានការពាក់ព័ន្ធជាមួយនឹងវិស័យបាល់ទាត់៕